Month: January 2020

ល្អសម្រាប់អ្នក

គេ​បាន​ប៉ាន់​ប្រមាណ​ថា មនុស្ស​នៅ​ទូទំាង​ពិភព​លោក បាន​ចំណាយ​លុយ​ប្រហែល ៩៨.២​ពាន់​លាន​ដុល្លា ទៅ​លើ​ស្ករ​សូកូឡា នៅ​ក្នុង​ឆ្នាំ​២០១៦។  តួរ​លេខ​នេះ គឺ​ពិត​ជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់ តែ​វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ។ និយាយ​រួម ស្ករ​សូកូឡា​មាន​រស់​ជាតិ​ឆ្ងាញ់ ហើយ​យើង​ចូល​ចិត្ត​ញាំ​វា។ ដូច​នេះ ពិភព​លោក​ក៏​បាន​អរសប្បាយ​ទាំង​អស់​គ្នា ពេល​ដែល​គេ​បាន​រក​ឃើញ​ថា អាហារ​ដ៏​ផ្អែម​ឆ្ងាញ់​នេះ ក៏​មាន​អត្ថ​ប្រយោជន៍​ចំពោះ​សុខ​ភាព​ផង​ដែរ។  ស្ករ​សូកូឡា​ផ្ទុក​ទៅ​ដោយ​សារធាតុ​ផ្លេវិនណយ ដែល​ជួល​ការពារ​រាង​កាយ ប្រឆាំង​នឹង​ភាព​ចាស់​ជរា និង​ជម្ងឺ​បេះ​ដូង។ ដូច​នេះ វា​ប្រៀប​បាន​នឹង​ថ្នាំ​មួយ ដែល​មនុស្ស​និយម​ចូល​ចិត្ត​លើស​ឱសថ​ដទៃ​ទៀត​(ក្នុង​កំរិត​សមរម្យ)។

ស្តេច​សាឡូម៉ូន​បាន​លើក​ឡើង​ថា ប្រាជ្ញា ក៏​ “មាន​រស់​ជាតិ​ផ្អែម”ផង​ដែរ គឺ​សក្តិ​សម​នឹង​ឲ្យ​យើង​ស្វែង​រក​ឲ្យ​បាន​គ្រប់​គ្នា។ ទ្រង់​បាន​បង្រៀន​បុត្រា​ទ្រង់ ឲ្យ​សោយ​ទឹក​ឃ្មុំ “ព្រោះ​វា​ឆ្ងាញ់”(សុភាសិត ២៤:១៣) ហើយ​ទ្រង់​ក៏​បាន​ប្រៀប​ប្រដូច​រស់​ជាតិ​ផ្អែម​របស់​វា ទៅ​នឹង​ប្រាជ្ញា។​ អ្នក​ដែល​បាន​ទទួល​ប្រាជ្ញា​របស់​ព្រះ នៅ​ក្នុង​ព្រះ​គម្ពីរ បាន​ដឹង​ថា ប្រាជ្ញា​មក​ពី​ព្រះ​អង្គ មិន​គ្រាន់​តែ​មាន​រស់​ជាតិ​ផ្អែម សម្រាប់​វិញ្ញាណ​មនុស្ស​ប៉ុណ្ណោះទេ តែ​ថែម​ទាំង​មាន​ប្រយោជន៍ សម្រាប់​ការ​បង្រៀន និង​បណ្តុះ​បណ្តាល ដោយ​បំពាក់យើង នូវ​សមត្ថ​ភាព ដើម្បី “ធ្វើ​ការ​ល្អ​គ្រប់​យ៉ាង” ក្នុង​ជីវិត​របស់​យើង(២ធីម៉ូថេ ៣:១៦-១៧)។

ប្រាជ្ញា​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឆ្លាត​វ័យ ហើយ​យល់​អំពី​ពិភព ដែល​នៅ​ជុំវិញ​ខ្លួន​យើង ហើយ​ក៏​សក្តិ​សម​នឹង​ឲ្យ​យើង​ស្វែង​រក​ឲ្យ​បាន ហើយ​ចែក​រំលែក​ជា​មួយ​អ្នក​ដែល​យើង​ស្រឡាញ់ គឺ​ដូច​ដែល​ស្តេច​សាឡូម៉ូន​ប្រាថ្នា​ចង់​ចែក​រំលែក​ជា​មួយ​បុត្រា​ទ្រង់ យ៉ាង​ដូច្នោះ​ដែរ។ យើង​ក៏​អាច​មាន​អំណរ នៅ​ក្នុង​ការ​ទទួល​ប្រាជ្ញា​របស់​ព្រះ នៅ​ក្នុង​ព្រះ​គម្ពីរផងដែរ។…

ការបណ្តាលចិត្តឲ្យអធិស្ឋាន

មាន​ពេល​មួយ មិត្ត​ចាស់​របស់​ខ្ញុំ​ម្នាក់​បាន​ផ្ញើ​សារ​មក​ខ្ញុំ​ថា កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន នាង​បាន​ទទួល​ការ​បណ្តាល​ចិត្ត ឲ្យ​អធិស្ឋាន​ឲ្យ​ខ្ញុំ ជា​ញឹក​ញាប់ ហើយ​នាង​មិន​ដឹង​ថា​មូល​ហេតុ​អ្វី​ទេ។ នាង​ក៏​ផ្ញើ​សារ​នោះ ជា​មួយ​នឹង​រូប​ថត​មួយ​សន្លឹក ដែល​ក្នុង​នោះ ខ្ញុំ​ឃើញ​ក្រដាស់​កត់​ត្រា​មួយ​សន្លឹក ដែល​នាង​បាន​សៀត​នៅ​ក្នុង​ព្រះ​គម្ពីរ​របស់​នាង។ នៅ​លើ​ក្រដាស់​នោះ ខ្ញុំ​ឃើញ​អក្សរ​ដែល​នាង​បាន​សរសេរ​ថា “ខ្ញុំ​នឹង​អធិស្ឋាន​ឲ្យ​លោក​ចេមស៍ ហើយ​នឹក​ចាំ​ពី​គាត់ ក្នុង​ចិត្ត គំនិត និង​ពាក្យ​សម្តី​របស់​ខ្ញុំ”។ នាង​បាន​រក្សា​ទុក​ក្រដាស់​មួយ​សន្លឹក​នេះ អស់​រយៈ​ពេល​៣​ឆ្នំា​ហើយ។

ខ្ញុំ​ក៏​បាន​គិត​អំពី​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នោះ ហើយ​ដក​ដង្ហើម​ធំ។ ខ្ញុំ​ក៏​បាន​សរសេរ​សារ​តប​ទៅ​នាង​វិញ ហើយ​ក៏​បាន​សួរ​នាង​ថា តើ​នាង​បាន​ចាប់​ផ្តើម​អធិស្ឋាន​ឲ្យ​ខ្ញុំ ក្នុង​ខែ​ណា។ នាង​ក៏​បាន​ឆ្លើយ​ថា ប្រហែល​ជា​នៅ​ខែ​កក្កដា។​

ខ្ញុំ​នៅ​ចាំ​ថា នៅ​ខែ​នោះ ខ្ញុំ​កំពុង​តែ​រៀប​ចំ​ខ្លួន​ចាក​ចេញ​ពី​ផ្ទះ ដើម្បី​ទៅ​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស។ ខ្ញុំ​ក៏​បាន​ជួប​ប្រទះ​វប្បធម៌​ដែល​ខ្ញុំ​មិន​សូវ​ស្គាល់ និង​ភាសារ​ដែល​ខ្ញុំ​មិន​ចេះ​និយាយ ហើយ​សេចក្តី​ជំនឿ​របស់​ខ្ញុំ បាន​ជួប​បញ្ហា​ប្រឈម​ខ្លាំង​ជាង​ពេល​ណា​ទំាង​អស់។ ពេល​ខ្ញុំ​មើល​ទៅ​ក្រដាស់​កត់​ត្រា​នោះ ខ្ញុំ​ក៏​បាន​ដឹង​ថា នាង​បាន​អធិស្ឋាន​ឲ្យ​ខ្ញុំ​ក្នុង​អំឡុង​ពេល​នោះ។ ដូច​នេះ ខ្ញុំ​បានទទួល​អំណោយ​នៃ​ការ​អធិស្ឋាន​ដ៏​សប្បុរស​ពី​នាង ដោយ​មិន​ដឹង​ខ្លួន។​

សេចក្តី​សប្បុរស​របស់​មិត្ត​ភក្តិ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សាវ័ក​ប៉ុល​ដែល​បាន​ទទួល​ការ​បណ្តាល​ចិត្ត​ឲ្យ​អធិស្ឋាន ឲ្យ​លោក​ធីម៉ូថេ ដែល​ជា​មិត្ត​សំឡាញ់ ជា​សិស្ស​របស់​គាត់ និង​ជា​បេសក​ជន​វ័យ​ក្មេង។ គឺ​ដូច​ដែល​គាត់​បាន​សរសេរ​ក្នុង​សំបុត្រ​របស់​គាត់​ថា “ដូច្នេះ ខ្ញុំ​ទូន្មាន​សេចក្តី​នេះ​ជា​មុន​ដំបូង​ថា ចូរ​ពោល​ពាក្យ​អរ​ព្រះគុណ ពាក្យ​ទូល​សូម ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ​ឲ្យ​មនុស្ស​ទាំង​អស់”(១ធីម៉ូថេ ២:១)។ សាវ័ក​ប៉ុល​បាន​ប្រើ​ពាក្យ “មុន​ដំបូង” ដើម្បី​ប្រាប់​លោក​ធីម៉ូថេ​ឲ្យ​យក​ការ​អរ​ព្រះ​គុណ…